MoEYSScholarshipPinned14 Jul 2026

Full scholarships at public higher education institutions under MoEYS, academic year 2026–2027 (EU–Cambodia Partnership Programme)

Apply by 11 Sept 2026

សេចក្តីជូនដំណឹងលេខ ៥៧ អយក

ក្រសួងអប់រំ យុវជន និងកីឡា សូមជូនដំណឹងដល់សាធារណជន និងបេក្ខជនទាំងអស់ដែលមានបំណងចង់បន្តការសិក្សានៅតាមឧត្តមសិក្សាសាធារណៈ ឱ្យបានជ្រាបថា៖ ក្រសួងនឹងធ្វើការជ្រើសរើសបេក្ខជនចំនួន ៣២០កន្លែង ដើម្បីទទួលអាហារូបករណ៍ចូលរៀននៅកម្រិតបរិញ្ញាបត្រ កម្រិតបរិញ្ញាបត្រជាន់ខ្ពស់ និងកម្រិតបណ្ឌិត នៅតាមគ្រឹះស្ថានឧត្តមសិក្សាសាធារណៈ ក្រោមឱវាទក្រសួងអប់រំ យុវជន និងកីឡា ក្នុងក្របខណ្ឌគម្រោងកម្មវិធីភាពជាដៃគូសហភាពអឺរ៉ុប-កម្ពុជា លើបរិវត្តកម្មអប់រំបច្ចេកទេស ២០២៤-២០២៧។

កម្មវិធីផ្តល់អាហារូបករណ៍នេះ ផ្តោតលើការបង្កើនសមធម៌នៃការចូលរៀនលើមុខជំនាញពាក់ព័ន្ធនឹងការអប់រំផ្នែកស្ទែម (STEM) នៅឧត្តមសិក្សា ដោយផ្តល់អាហារូបករណ៍ពេញលេញលើការបង់ថ្លៃសិក្សា និងថវិកាឧបត្ថម្ភប្រចាំខែ ក្នុងអំឡុងពេលកំពុងសិក្សា៖ កម្រិតបរិញ្ញាបត្ររយៈពេល ៤ឆ្នាំ, កម្រិតបរិញ្ញាបត្រជាន់ខ្ពស់រយៈពេល ២ឆ្នាំ និងកម្រិតបណ្ឌិតរយៈពេល ៣ឆ្នាំ។

កាលបរិច្ឆេទផុតកំណត់ដាក់ពាក្យ

  • កម្រិតបរិញ្ញាបត្រជាន់ខ្ពស់ និងកម្រិតបណ្ឌិត៖ ថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៦ វេលាម៉ោង ៥:០០ រសៀល
  • កម្រិតបរិញ្ញាបត្រ៖ ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៦ វេលាម៉ោង ៥:០០ រសៀល

I- ព័ត៌មានទូទៅ

១- ចំនួនអាហារូបករណ៍សរុប ៣២០ កន្លែង បែងចែកតាមកម្រិត៖

  • កម្រិតបរិញ្ញាបត្រ ចំនួន ១៥៣ កន្លែង
  • កម្រិតបរិញ្ញាបត្រជាន់ខ្ពស់ ចំនួន ១៥២ កន្លែង
  • កម្រិតបណ្ឌិត ចំនួន ១៥ កន្លែង

២- ឈ្មោះគ្រឹះស្ថានឧត្តមសិក្សា មុខជំនាញ និងចំនួនកូតា

២.១. កម្រិតបរិញ្ញាបត្រ

  • .
    សាកលវិទ្យាល័យភូមិន្ទភ្នំពេញ
    វិស្វកម្មបរិស្ថានវិស្វកម្មជីវសាស្រ្តវិស្វកម្មខ្សែសង្វាក់ផលិតកម្មនិងផ្គត់ផ្គង់
    ១២ កន្លែង
  • .
    សាកលវិទ្យាល័យជាតិជាស៊ីម កំចាយមារ
    ក្សេត្រសាស្ត្រវិទ្យាសាស្រ្តកុំព្យូទ័រផលិតកម្មសត្វ និងបសុព្យាបាល
    ២៤ កន្លែង
  • .
    សាកលវិទ្យាល័យហេងសំរិនត្បូងឃ្មុំ
    វិទ្យាសាស្រ្តកុំព្យូទ័រក្សេត្រសាស្ត្រ
    ២១ កន្លែង
  • .
    សាកលវិទ្យាល័យជាតិមានជ័យ
    កសិ-ឧស្សាហកម្មអភិវឌ្ឍកម្មវិធីកុំព្យូទ័រនិងទូរស័ព្ទដៃគ្រប់គ្រងបណ្តាញកុំព្យូទ័រ
    ១៥ កន្លែង
  • .
    សាកលវិទ្យាល័យជាតិបាត់ដំបង
    កែច្នៃអាហារសាកវប្បកម្មវិទ្យាសាស្រ្តសត្វបច្ចេកវិទ្យាព័ត៌មានវិស្វកម្មសំណង់ស៊ីវិលអគ្គិសនីអេឡិចត្រូនិចនិងប្រព័ន្ធស្វ័យប្រវត្តិកម្ម
    ១៥ កន្លែង
  • .
    សាកលវិទ្យាល័យស្វាយរៀង
    វិទ្យាសាស្រ្តកុំព្យូទ័រវិស្វកម្មមេកានិចវិស្វកម្មអេឡិចត្រូនិចនិងស្វ័យប្រវត្តិកម្មក្សេត្រសាស្ត្រវិទ្យាសាស្ត្រនិងវេជ្ជសាស្ត្រសត្វ
    ១៥ កន្លែង
  • .
    សាកលវិទ្យាល័យក្រចេះ
    វារីវប្បកម្មសេនេទិចនិងបង្កាត់ពូជវិស្វកម្មចំណីអាហារអភិវឌ្ឍន៍កសិកម្ម និងសហគមន៍
    ១៥ កន្លែង
  • .
    វិទ្យាស្ថានបច្ចេកវិទ្យាកំពង់ឈើទាល
    អនុភាពអគ្គីសនីអេឡិចត្រូនិចឧស្សាហកម្ម
    ១៨ កន្លែង
  • .
    វិទ្យាស្ថានបច្ចេកវិទ្យាកំពង់ស្ពឺ
    បច្ចេកវិទ្យាអាហារបច្ចេកវិទ្យាអគ្គិសនីវិទ្យាសាស្ត្រសត្វ
    ១៨ កន្លែង

សរុប ១៥៣ កន្លែង

២.២. កម្រិតបរិញ្ញាបត្រជាន់ខ្ពស់

  • .
    សាកលវិទ្យាល័យភូមិន្ទភ្នំពេញ
    គណិតវិទ្យារូបវិទ្យាគីមីជីវវិទ្យាវិស្វកម្មបច្ចេកវិទ្យាព័ត៌មានវិស្វកម្មនិងវិទ្យាសាស្រ្តទិន្នន័យវិស្វកម្មនិងបច្ចេកវិទ្យាចំណីអាហារវិស្វកម្មបរិស្ថានវិទ្យាសាស្រ្តប្រែប្រួលអាកាសធាតុ
    ២៦ កន្លែង
  • .
    វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា
    វិស្វកម្មបច្ចេកវិទ្យានិងការគ្រប់គ្រងថាមពលវិស្វកម្មកសិឧស្សាហកម្មវិស្វកម្មមេកាត្រូនិកព័ត៌មាននិងគមនាគមន៍វិស្វកម្មទឹកនិងបរិស្ថានវិស្វកម្មដឹកជញ្ជូនវិស្វកម្មស្ថាបត្យកម្មវិទ្យាសាស្ត្រទិន្នន័យវិទ្យាសាស្ត្រកុំព្យូទ័រ
    ៣៦ កន្លែង
  • .
    សាកលវិទ្យាល័យជាតិជាស៊ីម កំចាយមារ

    វិទ្យាសាស្រ្តកុំព្យូទ័រ

    ១២ កន្លែង
  • .
    សាកលវិទ្យាល័យ ហេង សំរិន ត្បូងឃ្មុំ

    កែច្នៃចំណីអាហារ

    ១៥ កន្លែង
  • .
    សាកលវិទ្យាល័យជាតិបាត់ដំបង
    និរន្តរភាពកសិកម្មប្រព័ន្ធគ្រប់គ្រងព័ត៌មាន
    ២១ កន្លែង
  • .
    សាកលវិទ្យាល័យស្វាយរៀង
    និរន្តរភាពកសិកម្មផែនដីវិទ្យាសម្រាប់ការកាត់បន្ថយហានិភ័យគ្រោះមហន្តរាយ
    ២១ កន្លែង
  • .
    សាកលវិទ្យាល័យជាតិមានជ័យ
    និរន្តរភាពកសិកម្មព័ត៌មានវិទ្យា
    ២១ កន្លែង

សរុប ១៥២ កន្លែង

២.៣. កម្រិតបណ្ឌិត

  • .
    សាកលវិទ្យាល័យភូមិន្ទភ្នំពេញ
    គណិតវិទ្យារូបវិទ្យាគីមីជីវវិទ្យាវិស្វកម្ម និងវិទ្យាសាស្ត្រទិន្នន័យ
    ៤ កន្លែង
  • .
    វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា
    វិស្វកម្មបច្ចេកវិទ្យានិងការគ្រប់គ្រងថាមពលវិស្វកម្មមេកាត្រូនិកនិងបច្ចេកវិទ្យាព័ត៌មានវិស្វកម្មវិទ្យាសាស្រ្តរូបធាតុនិងគ្រឿងបង្គុំវិស្វកម្មបច្ចេកវិទ្យាអាហារនិងអាហារូបត្ថម្ភវិស្វកម្មទឹកនិងបរិស្ថាន
    ៥ កន្លែង
  • .
    សាកលវិទ្យាល័យជាតិបាត់ដំបង
    និរន្តរភាពនៃការគ្រប់គ្រងប្រព័ន្ធអេកូឡូស៊ីវិទ្យាសាស្រ្តកសិកម្ម
    ៣ កន្លែង
  • .
    សាកលវិទ្យាល័យជាតិជាស៊ីម កំចាយមារ

    វិទ្យាសាស្រ្តកសិកម្ម

    ៣ កន្លែង

សរុប ១៥ កន្លែង

សរុបរួម ៣២០ កន្លែង

៣- លក្ខខណ្ឌនៃការផ្តល់អាហារូបករណ៍

បេក្ខជនត្រូវឆ្លងកាត់ការប្រឡងជ្រើសរើស និងមិនទាន់ទទួលបានអាហារូបករណ៍ណាមួយរបស់ក្រសួងអប់រំ យុវជន និងកីឡា និង/ឬ អាហារូបករណ៍ដទៃទៀតក្នុងកំឡុងពេលដាក់ពាក្យស្នើសុំអាហារូបករណ៍។

៤- លក្ខខណ្ឌរបស់បេក្ខជន

កម្រិតបរិញ្ញាបត្រ៖

  • មានសញ្ជាតិខ្មែរ
  • បេក្ខជនដែលមានសញ្ញាបត្របច្ចេកទេសនិងវិជ្ជាជីវៈ៣ ពាក់ព័ន្ធនឹងមុខជំនាញដែលបានស្នើសុំ ត្រូវបានផ្តល់អាទិភាព
  • សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬសញ្ញាបត្រមានតម្លៃស្មើ
  • បេក្ខជនមកពីគ្រួសារមានជីវភាពក្រីក្រ
  • បេក្ខជននារី ត្រូវបានលើកទឹកចិត្ត
  • បេក្ខជនមកពីតំបន់ដាច់ស្រយាល ឬតំបន់ជួបការលំបាក
  • បេក្ខជនមានពិការភាព

កម្រិតបរិញ្ញាបត្រជាន់ខ្ពស់៖

  • មានសញ្ជាតិខ្មែរ
  • បេក្ខជនជានិស្សិត ឬបុគ្គលិកអប់រំដែលបម្រើការនៅតាមគ្រឹះស្ថានឧត្តមសិក្សា ដែលមានបទពិសោធការងារយ៉ាងតិច ១ឆ្នាំ
  • មានសញ្ញាបត្របរិញ្ញាបត្រ ឬសញ្ញាបត្រមានតម្លៃស្មើ ពាក់ព័ន្ធនឹងមុខជំនាញផ្នែកស្ទែម កសិកម្ម ដែលទទួលស្គាល់ដោយក្រសួង
  • ទទួលបានពិន្ទុមធ្យមភាគសរុប (GPA) ចាប់ពី ២.៥ ឡើងទៅ ដោយភ្ជាប់ព្រឹត្តិបត្រពិន្ទុ
  • មានអាយុមិនលើសពី ៤០ឆ្នាំ គិតត្រឹមសម័យប្រឡង
  • មានចំណេះដឹងភាសាអង់គ្លេសដែលអាចប្រើប្រាស់បាន (ភ្ជាប់វិញ្ញាបនបត្រដែលមាន)
  • មានចំណេះដឹងព័ត៌មានវិទ្យាគ្រប់គ្រាន់បម្រើដល់ការសិក្សា និងស្រាវជ្រាវ (ភ្ជាប់វិញ្ញាបនបត្រដែលមាន)

អាទិភាព៖ បេក្ខជនមកពីតំបន់ដាច់ស្រយាល ឬតំបន់ជួបការលំបាក; បេក្ខជនមកពីតំបន់ភូមិភាគឦសាន; បេក្ខជនមានពិការភាព; បេក្ខជនជានារី។

កម្រិតបណ្ឌិត៖

  • មានសញ្ជាតិខ្មែរ
  • បេក្ខជនជានិស្សិត ឬបុគ្គលិកអប់រំដែលបម្រើការនៅតាមគ្រឹះស្ថានឧត្តមសិក្សាសាមី ត្រូវបានលើកទឹកចិត្ត និងមានបទពិសោធការងារយ៉ាងតិច ១ឆ្នាំ
  • មានសញ្ញាបត្របរិញ្ញាបត្រជាន់ខ្ពស់ ឬសញ្ញាបត្រដែលមានតម្លៃស្មើ
  • ទទួលបានពិន្ទុមធ្យមភាគសរុប (GPA) ចាប់ពី ៣.០ ឡើងទៅ ឬបានសរសេរនិក្ខេបបទបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ដោយភ្ជាប់ព្រឹត្តិបត្រពិន្ទុ
  • មានសំណើគម្រោងស្រាវជ្រាវច្បាស់លាស់
  • មានអាយុមិនលើសពី ៤៥ឆ្នាំ គិតត្រឹមសម័យប្រឡង
  • មានចំណេះដឹងភាសាអង់គ្លេសអាចប្រើប្រាស់បាន (ភ្ជាប់វិញ្ញាបនបត្រដែលមាន)
  • មានចំណេះដឹងព័ត៌មានវិទ្យាគ្រប់គ្រាន់បម្រើដល់ការសិក្សា និងស្រាវជ្រាវ (ភ្ជាប់វិញ្ញាបនបត្រដែលមាន)

អាទិភាព៖ បេក្ខជនមកពីតំបន់ដាច់ស្រយាល ឬតំបន់ជួបការលំបាក; បេក្ខជនមកពីតំបន់ភូមិភាគឦសាន; បេក្ខជនមានពិការភាព; បេក្ខជននារី។


II- លក្ខខណ្ឌនៃការស្នើសុំអាហារូបករណ៍

១- សំណុំឯកសារត្រូវភ្ជាប់

១.១. កម្រិតបរិញ្ញាបត្រ

  • ១.១.១.
    ពាក្យសុំអាហារូបករណ៍

    ចំនួន ០១ច្បាប់

  • ១.១.២.
    បង្កាន់ដៃទទួលពាក្យមានបិទរូបថត (ថតថ្មី) 4cm x 6cm

    ចំនួន ០១ច្បាប់

  • ១.១.៣.
    សលាកបត្រឯកត្តជន

    ចំនួន ០១ច្បាប់

  • ១.១.៤.
    ជីវប្រវត្តិសង្ខេប

    ចំនួន ០១ច្បាប់

  • ១.១.៥.
    វិញ្ញាបនបត្របណ្តោះអាសន្ន ឬសញ្ញាបត្របច្ចេកទេសនិងវិជ្ជាជីវៈ៣ ឬសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬសញ្ញាបត្រដែលមានតម្លៃស្មើ

    ចំនួន ០១ច្បាប់

  • ១.១.៦.
    ថតចម្លងប័ណ្ណគ្រួសារក្រីក្រ ឬប័ណ្ណសមធម៌ (ករណីមកពីគ្រួសារមានជីវភាពក្រីក្រ)

    ចំនួន ០១ច្បាប់

  • ១.១.៧.
    ថតចម្លងប័ណ្ណពិការភាព ឬលិខិតបញ្ជាក់ពីគ្រូពេទ្យ អមដោយរូបថតមួយជំហរខ្លួន (ករណីមានពិការភាព)

    ចំនួន ០១ច្បាប់

១.២. កម្រិតបរិញ្ញាបត្រជាន់ខ្ពស់

  • ១.២.១.
    ពាក្យស្នើសុំអាហារូបករណ៍

    ចំនួន ០១ច្បាប់

  • ១.២.២.
    បង្កាន់ដៃទទួលពាក្យមានបិទរូបថត (ថតថ្មី) 4cm x 6cm

    ចំនួន ០១ច្បាប់

  • ១.២.៣.
    សលាកបត្រឯកត្តជន

    ចំនួន ០១ច្បាប់

  • ១.២.៤.
    ជីវប្រវត្តិសង្ខេប

    ចំនួន ០១ច្បាប់

  • ១.២.៥.
    សញ្ញាបត្របរិញ្ញាបត្រ ដែលមានការបញ្ជាក់ភាពត្រឹមត្រូវ

    ចំនួន ០១ច្បាប់

  • ១.២.៦.
    គម្រោងស្រាវជ្រាវ និងផែនការសិក្សា

    ចំនួន ០១ច្បាប់

១.៣. កម្រិតបណ្ឌិត

  • ១.៣.១.
    ពាក្យស្នើសុំអាហារូបករណ៍

    ចំនួន ០១ច្បាប់

  • ១.៣.២.
    បង្កាន់ដៃទទួលពាក្យមានបិទរូបថត (ថតថ្មី) 4cm x 6cm

    ចំនួន ០១ច្បាប់

  • ១.៣.៣.
    សលាកបត្រឯកត្តជន

    ចំនួន ០១ច្បាប់

  • ១.៣.៤.
    ជីវប្រវត្តិសង្ខេប

    ចំនួន ០១ច្បាប់

  • ១.៣.៥.
    សញ្ញាបត្របរិញ្ញាបត្រជាន់ខ្ពស់ ដែលមានការបញ្ជាក់ភាពត្រឹមត្រូវ

    ចំនួន ០១ច្បាប់

  • ១.៣.៦.
    គម្រោងស្រាវជ្រាវ និងផែនការសិក្សា

    ចំនួន ០១ច្បាប់

២- ទីកន្លែង និងកាលបរិច្ឆេទនៃការទទួលពាក្យ

  • ២.១.
    កម្រិតបរិញ្ញាបត្រ

    បេក្ខជនដែលមានសញ្ញាបត្របច្ចេកទេសនិងវិជ្ជាជីវៈ៣ ឬសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ អាចទាញយកពាក្យស្នើសុំតាមតំណភ្ជាប់ ឬទទួលពាក្យនៅគ្រឹះស្ថានឧត្តមសិក្សាសាមី ឬនាយកដ្ឋានគ្រប់គ្រងឧត្តមសិក្សា អគារលេខ ១៦៩ មហាវិថីព្រះនរោត្តម សង្កាត់បឹងកេងកង១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។ ទទួលពាក្យចាប់ពីថ្ងៃជូនដំណឹងនេះ និងប្រគល់មកវិញយ៉ាងយូរនៅថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៦ វេលាម៉ោង ៥:០០ រសៀលជាកំហិត។

  • ២.២.
    កម្រិតបរិញ្ញាបត្រជាន់ខ្ពស់

    បេក្ខជនត្រូវទាញយកពាក្យស្នើសុំអាហារូបករណ៍តាមតំណភ្ជាប់ https://prmis.dricam.com/announcements និងដាក់ពាក្យដោយផ្ទាល់នៅគ្រឹះស្ថានឧត្តមសិក្សាសាមី ចាប់ពីថ្ងៃជូនដំណឹង រហូតដល់ថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៦ វេលាម៉ោង ៥:០០ រសៀលជាកំហិត។

  • ២.៣.
    កម្រិតបណ្ឌិត

    បេក្ខជនត្រូវទាញយកពាក្យស្នើសុំអាហារូបករណ៍តាមតំណភ្ជាប់ https://prmis.dricam.com/announcements និងដាក់ពាក្យដោយផ្ទាល់នៅគ្រឹះស្ថានឧត្តមសិក្សាសាមី ចាប់ពីថ្ងៃជូនដំណឹងនេះ រហូតដល់ថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៦ វេលាម៉ោង ៥:០០ រសៀលជាកំហិត។

៣- វិញ្ញាសាប្រឡង

៣.១. កម្រិតបរិញ្ញាបត្រ

ក. សម្រាប់បេក្ខជនមានសញ្ញាបត្របច្ចេកទេសនិងវិជ្ជាជីវៈ៣៖ គណិតវិទ្យា (៦០នាទី); ភាសាខ្មែរ (៦០នាទី); មុខវិជ្ជាជំនាញ (៩០នាទី) ខ. សម្រាប់បេក្ខជនមានសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ៖ គណិតវិទ្យា (៦០នាទី); ភាសាខ្មែរ (៦០នាទី); មុខវិជ្ជាជំនាញ វិទ្យាសាស្រ្ត បច្ចេកវិទ្យា កសិកម្ម (៩០នាទី) ក្នុងករណីជ្រើសរើសបេក្ខជនមានសញ្ញាបត្របច្ចេកទេសនិងវិជ្ជាជីវៈ៣ ពុំគ្រប់ចំនួនតាមកូតា ក្រសួងនឹងជ្រើសរើសបេក្ខជនដែលមានសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬសញ្ញាបត្រមានតម្លៃស្មើបង្គ្រប់បន្ថែម។

៣.២. កម្រិតបរិញ្ញាបត្រជាន់ខ្ពស់៖ ស្ថិតិវិទ្យា (៦០នាទី); ភាសាអង់គ្លេស (៦០នាទី); វិធីសាស្រ្តស្រាវជ្រាវ (៩០នាទី)

៣.៣. កម្រិតបណ្ឌិត

៣.៣.១ វិញ្ញាសាសរសេរ៖ ស្ថិតិវិទ្យា (៦០នាទី); ភាសាអង់គ្លេស (៦០នាទី); វិធីសាស្រ្តស្រាវជ្រាវ (៩០នាទី) ៣.៣.២ បទបង្ហាញសំណើស្រាវជ្រាវ និងសម្ភាសន៍ — បេក្ខជនកម្រិតបណ្ឌិតដែលប្រឡងជាប់វិញ្ញាសាសរសេរ ត្រូវធ្វើបទបង្ហាញគម្រោងស្រាវជ្រាវ និងផែនការសិក្សា និងសម្ភាសន៍រយៈពេល ៣០នាទី។

៤- ទីកន្លែងពិនិត្យឈ្មោះ និងកាលបរិច្ឆេទប្រឡង

  • ៤.១.
    កម្រិតបរិញ្ញាបត្រ
    ពិនិត្យឈ្មោះនៅមណ្ឌលប្រឡងនៃវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា ថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៦សម័យប្រឡង ថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៦។
  • ៤.២.
    កម្រិតបរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិត
    ពិនិត្យឈ្មោះនៅមណ្ឌលប្រឡងនៃវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា ថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៦សម័យប្រឡងវិញ្ញាសាសរសេរ ថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៦។ បេក្ខជនកម្រិតបណ្ឌិតដែលជាប់វិញ្ញាសាសរសេរ ត្រូវឆ្លងកាត់ការសម្ភាសន៍ចាប់ពីថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៦ តទៅ។

៥- ការប្រកាសលទ្ធផល

  • ៥.១.
    កម្រិតបរិញ្ញាបត្រ

    បិទផ្សាយថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៦ នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា។

  • ៥.២.
    កម្រិតបរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិត

    បិទផ្សាយថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២៦ នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា។

កំណត់សម្គាល់៖ បេក្ខជនដែលមានសញ្ញាបត្របច្ចេកទេសនិងវិជ្ជាជីវៈ៣ និងបានជាប់អាហារូបករណ៍កម្រិតបរិញ្ញាបត្រ នៅសាកលវិទ្យាល័យជាតិ ជាស៊ីម កំចាយមារ (មុខជំនាញពាក់ព័ន្ធនឹងកុំព្យូទ័រ), សាកលវិទ្យាល័យហេងសំរិនត្បូងឃ្មុំ (មុខជំនាញពាក់ព័ន្ធនឹងកុំព្យូទ័រ), វិទ្យាស្ថានបច្ចេកវិទ្យាកំពង់ឈើទាល (មុខជំនាញពាក់ព័ន្ធនឹងអគ្គិសនី) និងវិទ្យាស្ថានបច្ចេកវិទ្យាកំពង់ស្ពឺ (មុខជំនាញកែច្នៃអាហារ) នឹងត្រូវបានអនុវត្តកម្មវិធីពន្លឿនតាមរយៈការផ្ទេរ និងទទួលស្គាល់ក្រេឌីតសិក្សា តាមសេចក្តីណែនាំលេខ ៧០ អយក.សណន ចុះថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២៤។

រាជធានីភ្នំពេញ ថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៦ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន

European Union

Funded by the European Union

Posted by MoEYS. Files open on the host site; if a link doesn't work, contact your HEI's registrar.

សេចក្តីជូនដំណឹង ស្តីពីការជ្រើសរើសនិស្សិតអាហារូបករណ៍ពេញលេញឱ្យចូលរៀននៅតាមគ្រឹះស្ថានឧត្តមសិក្សាសាធារណៈ ក្រោមឱវាទក · PRMIS-MoEYS